ស្វាគមន៍មកកាន់វគ្គសិក្សាវិស័យទិញលក់រូបិយប័ណ្ណអន្តរជាតិ
ខ្ញុំមានកំហុស៩យ៉ាងកាលពីមុន
- ទីផ្សារស្ទើរតែគ្រប់ពេលវេលាប្រឆាំងនឹងការទិញលក់របស់ខ្ញុំ។ ប្រសិនបើខ្ញុំទិញតម្លៃធ្លាក់។ ប្រសិនបើខ្ញុំលក់តំលៃនឹងកើនឡើង។
- ខ្ញុំតែងតែមើលទីផ្សារនៅលើអេក្រង់ទូរសព្ទរបស់ខ្ញុំ។ ខ្ញុំចូលទីផ្សារ ច្រើនមុខនិងច្រើនដងក្នុងមួយថ្ងៃៗ។
- ខ្ញុំមិនដឹងថាតើទីផ្សារនឹងមានទិសដៅទៅទីណានោះទេ?
- ខ្ញុំស្វែងរក និងប្រើយុទ្ធសាស្ត្រជាច្រើនពីប្រព័ន្ធអ៊ីនធឺណេត ហើយភាគច្រើនគឺខ្ញុំទទួលការខាតបងជាជាងការចំនេញ។
- នៅពេលដែលខ្ញុំចូលទីផ្សារខាតខ្ញុំទុកវាឲ្យបន្តការខាតដោយ សង្ឃឹមថាទីផ្សារនឹងត្រឡប់មកវិញ។ ប៉ុន្តែនៅពេលខ្ញុំចំនេញវិញ ខ្ញុំប្រញាប់កាត់យកផល់ចំណេញតិចតួច ព្រោះខ្ញុំបារម្មណ៍ ក្លាច ខាត់បង់ទៅវិញ។ ជាលទ្ធផល់ខ្ញុំខាតច្រើនជាងចំនេញ។
- ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចូលទីផ្សារដោយសារតែខ្ញុំប្រើ សូចនាករជាច្រើននៅលើគំនូសតាងរបស់ខ្ញុំ។ ខ្ញុំចូលចិត្តស្តាប់ យោបល់អ្នកដទៃហើយខ្ញុំមិនមានផែនការផ្ទាល់ខ្លួនឲ្យជាក់លាក់ នោះទេ។ ខ្ញុំចូលទីផ្សារតាមអារម្មណ៍។
- ខ្ញុំនៅតែបន្តផ្លាស់ប្តូរយុទ្ធសាស្រ្តពីមួយទៅមួយ ហើយខ្ញុំមិនដឹងថា មួយណាមានប្រសិទ្ធភាពពិតប្រាកដសម្រាប់ខ្ញុំនោះទេ។ ពេលខ្លះ យុទ្ធសាស្រ្តនេះធ្វើឱ្យខ្ញុំចំនេញ ពេលខ្លះវាបែរជាធ្វើឲ្យខ្ញុំខាតបង។
- ខ្ញុំធ្វើការទាយអំពីទិសដៅទីផ្សារ។ ខ្ញុំចូលទីផ្សារទៅតាមប្រតិទិន សេដ្ឋកិច្ច ហើយជាលទ្ធផលខ្ញុំទទួលការខាតបង់ជាងការចំនេញ។ ប្រសិនបើខ្ញុំចូលទីផ្សារបន្ទាប់ពីព័ត៌មានសេដ្ឋកិច្ចផ្សាយចេញ តម្លៃទីផ្សារបានប្រែប្រួលបាត់ទៅហើយ តើខ្ញុំអាចចូលទីផ្សារបាន យ៉ាងម៉េចទៅ?
- ខ្ញុំមិនចង់ឲ្យសមាជិកគ្រួសារមករំខានខ្ញុំនោះទេ ពេលដែលខ្ញុំនៅ លើអេក្រង់មើលទីផ្សារ។ ខ្ញុំចូលចិត្តនៅដាច់ឆ្ងាយពីអ្នកដទៃ។
តើអ្នកទាំងអស់គ្នាធ្លាប់មានកំហុស ឬ អារម្មណ៍បែបនេះដែរទេ?
ក្រោយមកខ្ញុំក៏បានកែរលម្អរកំហុសទាំងនេះម្តង់មួយៗ។ អរគុណសម្រាប់កំហុសទាំងនេះព្រោះធ្វើឲ្យខ្ញុំបង្កើតបានយុទ្ធសាស្រ្តបីដែលធ្វើឲ្យខ្ញុំរស់នៅបានល្អជាមួយនឹងទីផ្សារទិញលក់រូបិយប័ណ្ណអន្តរជាតិនេះ។
យុទ្ធសាស្រ្តទាំង៣
១. របៀបទិញលក់រូបិយប័ណ្ណអន្តរជាតិប្រកបដោយវិជ្ជាជីវៈខ្ពស់
២. របៀបបង្កើនជំនាញការទិញលក់រូបិយប័ណ្ណអន្តរជាតិ
៣. បង្កើតបានប្រព័ន្ធទិញលក់រូបិយប័ណ្ណអន្តរជាតិមួយប្រកបដោយប្រូបាបខ្ពស់
អ្នកនឹងទទួលបាន៨ជំនាញពីវគ្គសិក្សានេះ
- ជំនាញការព្យាករណ៍ទីផ្សារ និងអាចធ្វើប្រូបាបជាមុនអំពីទិសដៅទីផ្សារ។
- ជំនាញការកំណត់ការចូលទីផ្សារនៅតម្លៃល្អ។
- ជំនាញការចូលទីផ្សារនៅចំណុចហានិភ័យទាប និងផ្តល់ផល់ចំនេញច្រើនជាងការខាតបង់។
- ជំនាញការកំណត់អត្តសញ្ញាណទីផ្សារ និងរបៀបប្រើប្រាស់តាមលក្ខណៈបច្ចេកទេសខ្ពស់។
- ជំនាញបង្កើតផែនការទិញលក់រូបិយប័ណ្ណអន្តរជាតិប្រកបដោយទំនុកចិត្ត។
- ជំនាញការកំណត់ទីតាំងត្រូវបញ្ឈប់ការខាតបង់ និងកន្លែងណា ត្រូវកំណត់យកប្រាក់ចំណេញតាមលក្ខណៈបច្ចេកទេស។
- ជំនាញការចូលទីផ្សារប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធ ភាព ដោយគ្រាន់តែចំណាយពេលពីរបីម៉ោងក្នុងមួយសប្តាហ៍។
- ជំនាញចុងក្រោយគឺអ្នកនឹងអាចដាក់ជំនាញទាំង៧ខាងលើទៅជាយុទ្ធសាស្រ្តតែមួយដើម្បីទទួលបានប្រូបាបខ្ពស់ក្នុងការរក ប្រាក់ចំណេញពីទីផ្សារទិញលក់រូបិយប័ណ្ណអន្តរជាតិ។
៩ជំពូក ២៣ មេរៀនដែលអ្នកនឹងទទួលបាន
ជំពូគ១៖ ការកំណត់រកទិសដៅទីផ្សារ
មេរៀន១៖ ទិដ្ឋភាពទូទៅនៃវិស័យទិញលក់រូបិយប័ណ្ណអន្តរជាតិ
មេរៀន២៖ ទិសដៅទីផ្សារ (រយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី) និងចរិតលក្ខណៈរបស់ប្រភេទទីផ្សារនីមួយៗ
មេរៀន៣៖ កំណត់ព្រំដែនទីផ្សាររកកម្រិត និងតំបន់ដោយប្រើបន្ទាត់ត្រង់រួមជាមួយនឹងបន្ទាត់ផ្តេក
មេរៀន៤៖ កំណត់ព្រំដែនទីផ្សាររកកម្រិត និងតំបន់ដោយប្រើសូចនាករEMA រួមជាមួយនឹងបន្ទាត់ផ្តេក
ជំពូគ២៖ តម្លៃប្រតិកម្មទីផ្សារ
មេរៀន៥៖ តម្លៃប្រតិកម្មទីផ្សារតាមរយៈ Pin bars
មេរៀន៦៖ តម្លៃប្រតិកម្មទីផ្សារតាមរយៈ Inside bars
ជំពូក៣៖ ដើមទៀនពិសេស
មេរៀន៧៖ Bullish Engulfing and Bearish Engulfing
មេរៀន៨៖ Dark cloud cover and Piercing Line
មេរៀន៩៖ Spinning Top and Bottom
មេរៀន១០៖ Tweezer Top and Bottom
ជំពូគ៤៖ សញ្ញាបំបែកទីផ្សារមិនពិត
មេរៀន១១៖ សញ្ញាបំបែកទីផ្សារមិនពិត Inside bars
មេរៀន១២៖ សញ្ញាបំបែកទីផ្សារមិនពិតត្រង់កម្រិតតំបន់
ជំពូគ៥៖ កត្តាពេលវេលា
មេរៀន១៣៖ ពេលវេលាបិតបើកទីផ្សារជាក់លាក់
មេរៀន១៤៖ របៀបប្រើពេលវេលាបីរួមគ្នា (មួយអាទិត្យ មួយថ្ងៃ ៤ម៉ោង)
ជំពូគ៦៖ ឱកាសចូលទីផ្សារ និងការកំណត់ចំនេញខាត
មេរៀន១៥៖ ការចូលទីផ្សារត្រង់ចំណុចរួមគ្នា
មេរៀន១៦៖ ការកំណត់ការខាត់បង់ និងកំណត់ការចំនេញដោយប្រើបច្ចេកទេសឧបករណ៍ Fibonacci រួមនឹងកម្រិតតំបន់
ជំពូគ៧៖ អត្តសញ្ញាណទម្រង់ប្តូរ និងទម្រង់បន្តទិសដៅទីផ្សារ
មេរៀន១៧៖ បៀបកំណត់អត្តសញ្ញាណទម្រង់ប្តូរទិសដៅទីផ្សារ
មេរៀន១៨៖ របៀបកំណត់អត្តសញ្ញាណទម្រង់បន្តទិសដៅទីផ្សារ
ជំពូគ៨៖ អាថ៌កំបាំង Harmonic
មេរៀន១៩៖ របៀបប្រើបច្ចេកទេសឧបករណ៍Fibonacci Retracement/Extension
មេរៀន២០៖ ទម្រង់ Harmonic ផ្សេងៗ
ជំពូគ៩៖ កត្តាចិត្តសាស្រ្ត
មេរៀន២១៖ ការគ្រប់គ្រងប្រាក់ទុនមុនចូលទីផ្សារ
មេរៀន២២៖ កត្តាចិត្តសាស្រ្តរបស់អ្នកផ្ទាល់
មេរៀន២៣៖ គន្លឹះមួយចំនួនដើម្បីជួយបង្កើតវិន័យវិជ្ជាជីវៈទិញលក់រូបិយ្យប័ណអន្តរជាតិ
=========
បន្ទាប់ពីអ្នកយល់ច្បាស់ពីចំណុចសម្ខាន់ៗក្នុងមេរៀននីមួយៗនេះហើយ អ្នកនឹងទទួលបានយុទ្ធសាស្ត្រដ៏រឹងមាំដែលខ្ញុំខំចម្រាញ់អស់រយៈពេលជាង៦ឆ្នាំ។ ខ្ញុំសង្ឃឹមថាអ្នកនឹងប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ យុទ្ធសាស្រ្តនេះនឹងជួយបង្កើនទំនុកចិត្តខ្ពស់ដល់អ្នក មុនពេលអ្នក សម្រេចចិត្តចូលទីផ្សារ។ វានឹងជួយឲ្យអ្នកចេះអានភាសាទីផ្សារ ពីឆ្វេង ទៅស្តាំប្រកបដោយប្រូបាបខ្ពស់។ អ្នកមិនចាំបាច់ចំណាយពេលច្រើនឆ្នាំ ដូចខ្ញុំទេ ពីព្រោះអ្នកកំពុងទទួលបានបទពិសោធន៍ និងចំនេះដឹងរបស់ខ្ញុំ ទាំងអស់ក្នុងវគ្គសិក្សានេះ។ ខ្ញុំនឹងឲ្យអ្នកជិះលើស្មាររបស់ខ្ញុំក្នុងការ វិភាគទីផ្សារ។
រឿងដែលខ្ញុំចាំបាច់ត្រូវរម្លឹកអ្នកគឺអ្នកត្រូវប្រុងប្រយ័ត្នខ្ពស់មុនពេលចូលទីផ្សារ។ អ្នកត្រូវមានវិន័យខ្ពស់ ការអត់ធ្មត់ខ្ពស់ ក្នុងការរងចាំទីផ្សារ ទៅ តាមផែនការទីផ្សារដែលអ្នកចាំបាច់ត្រូវបង្កើតវាឲ្យបានល្អមុនពេល ចម្រេចចិត្តចូលទីផ្សារ និងគោរពផែនការរបស់អ្នកឲ្យបានគ្រប់ពេល។ ចូរកុំចូលទីផ្សារទៅតាមអារម្មណ៍ដោយពុំមានគម្រោងច្បាស់លាស់។ មេរៀន និងយុទ្ធសាស្រ្តដែលខ្ញុំចែករម្លែកនេះ គឺគ្រាន់តែជួយបើកផ្លូវអ្នក ឲ្យចេះអានភាសាទីផ្សារប្រកបដោយប្រូបាបខ្ពស់ ហើយចុងក្រោយ បើ ទោះបីអ្នកទទួលបានយុទ្ធសាស្រ្តដ៏ល្អទាំងនេះពីខ្ញុំយ៉ាងណាក៏ដោយ មិនប្រាកដថាអ្នកនឹងទទួលបានជោគជ័យនោះទេប្រសិនបើអ្នកមិនអាចបង្រ្កាបបីសាចចិត្តសាស្រ្តរបស់អ្នកផ្ទាល់។ សូមឲ្យមានសំណាងល្អ។
=========
ការបដិសេធ
ក្នុងវិស័យទិញលក់រូបិយប័ណ្ណអន្តរជាតិនេះអ្វីដែលអ្នកវិនិយោគអាចធ្វើបានគឺគ្រាន់តែវិភាគទៅលើឱកាសនៃប្រូបាបទីផ្សារប៉ុន្នោះ ពុំមានការ សិក្សាជាក់លាក់តាមបែបវិទ្យាសាស្រ្តនោះទេ។ ហេតុនេះពុំធានាថា រាល់ការវិភាគនឹងទទួលបានផលចំនេញគ្រប់ពេលនោះទេ។ ក្នុងទីផ្សារ នេះគឺមានហានិភ័យខ្ពស់ណាស់ ហើយអ្នកអាចបាត់បង់ដើមទុន ទាំងអស់របស់អ្នកបានយ៉ាងងាយប្រសិនបើអ្នកពុំមានយុទ្ធសាស្ត្រចូលទីផ្សារឲ្យល្អទេនោះ។ មានតែការខំដុសខាត់ចំនេះដឹងរបស់អ្នកទេ ទើប ជាស្ពានចំឡងអ្នកឲ្យជោគជ័យបាន។
កម្មសិទ្ធិបញ្ញា
សូមផ្តល់ការគោរពស្រឡាញ់ដល់មនុស្សនៅជុំវិញអ្នកឲ្យបានច្រើនៗ។ លុយកាក់ជារបស់ក្រៅខ្លួន តែទឹកចិត្តស្រលាញ់គឺចេញពីបេះដូងមនុស្ស ហើយវាមានតម្លៃជាងមាស។
=========
ការចំណាយរបស់អ្នកលើការសិក្សានេះនឹងទទួលបានជំនួយ៣ចំណុច៖
- ទទួលបានមេរៀនជាភាសាខ្មែរដែលមានលក្ខណៈងាយស្រួលយល់
- ទទួលបានការវិភាគទីផ្សារបែបស៊ីជម្រៅប្រចាំថ្ងៃរបស់ខ្ញុំផ្ទាល់ (នៅពេលមានទីផ្សារល្អដែលខ្ញុំមើលឃើញ)
- ផ្តល់ការគាំទ្ររហូតចេះចំពោះចម្ងល់ពីទីផ្សារតាមរយៈការផ្ញើរសារតាមទូរស័ព្ទ ឬ ជួបផ្ទាល់នៅការិយាល័យខ្ញុំ
សម្រាប់វគ្គសិក្សានេះអ្នកនឹងទទួលបានមេរៀនជាវិដេអូ ជួបផ្ទាល់ និង ការពន្យល់ធ្វើជាភាសាខ្មែរ ចូលក្នុងក្រុមVIPmemberនៅជាមួយគ្នារហូត។ មានសំនួរផ្សេងៗរអាចchatមកប្រឹក្សាយោបល់បានកុំក្លាចចិត្តអី។
ទំនាក់ទំនងព័ត៌មានសិក្សា៖
ទូរស័ព្ទ៖ 017 565 289 (Cellcard) / 098 289 655 (Smart)
អ៊ីម៉ែល៖ forexlearntoearn@gmail.com
=========
My Social media links:





No comments:
Post a Comment