Ads block

Banner 728x90px

ស្តាប់ទីផ្សារ



🎧ការស្តាប់ទីផ្សារថាតើវាកំពុងនិយាយអ្វីប្រាប់?

មានប្រាំមួយចំណុចដែលអ្នកត្រូវតែដឹងជាមុនពីព្រោះវានឹងជួយអ្នកឱ្យដឹងពីអ្វីដែលទីផ្សារកំពុងព្យាយាមប្រាប់អ្នក។

ប្រាំមួយចំណុចដែលអ្នកត្រូវស្តាប់ដោយប្រុងប្រយ័ត្នគឺ 

(1) Key level zone
(2) Market structure
(3) Fibonacci
(4) Indicator
(5) Patterns និង
(6) Signal

ទាំងនេះ​បានបន្សល់ទុកក្នុងទីផ្សារកន្លងមកហើយ បានបង្កើតជាសាច់រឿងទីផ្សារសម្រាប់ថ្ងៃនេះនឹងថ្ងៃស្អែក។

ដូចគ្នានឹងការអានសៀវភៅដែរ ដើម្បីឱ្យទំព័របច្ចុប្បន្នមានអត្ថន័យ អ្នកត្រូវតែដឹងពីអ្វីដែលបានកើតឡើងពីទំព័រមុនៗ។

ដូច្នេះមានន័យថាអ្នកត្រូវតែចេះវិភាគទីផ្សារកន្លងមកដើម្បីយល់ពីទីផ្សារបច្ចុប្បន្ន ដោយចេះប្រើប្រាស់ប្រាំមួយចំណុចខាងលើឲ្យបានល្អ អោយមានភាពប្រទាក់ក្រលាគ្នាដើម្បីទទួលបានប្រូបាបខ្ពស់។

គំនូសតាងទាំងប្រាំមួយចំណុចខាងលើគឺជាភាសាទីផ្សារដែលចង់និយាយប្រាប់អ្នក។ ប៉ុន្តែប្រសិនបើអ្នកពុំទាន់ស្តាប់យល់ពីសាររបស់វានីមួយៗដែលចង់ប្រាប់អ្នកនោះទេ វាក៏អាចធ្វើឲ្យអ្នកស្មុគស្មាញ និងអាចឈានទៅសម្រេចចិត្តចូលទីផ្សារទាំងពុំមានគម្រោងផែនការច្បាស់លាស់។

ពេលអ្នកចំនេញអ្នកសប្បាយ ពេលអ្នកខាតអ្នកកើតទុក្ខ។

ការវិភាគតាមរយៈបច្ចេកទេសគឺជាភាសាមួយ ហើយអ្នកត្រូវការបកប្រែភាសានោះឲ្យបានល្អ ធ្វើឲ្យទៅជាទំលាប់ប្រសិនបើអ្នកចង់មានឱកាសឈានទៅរកភាពជោគជ័យក្នុងវិស័យត្រេតរយៈពេលវែង។

ជាការប្រៀនប្រដៅតតគ្នាមកថាដើម្បីធ្វើឲ្យការងារមួយទទួលបានជោគជ័យ អ្នកត្រូវចេះស្តាប់ និងលឺច្បាស់នូវអ្វីដែលអ្នកដទៃនិយាយ និងផ្តល់យោបល់ ហើយប្រមូលមតិត្រឡប់ទាំងនោះមកធ្វើការពិចារណានិងសម្រេចចិត្ត។

អត្ថន័យជារួមមួយនេះមាននៅសៀវភៅ ភាពជាអ្នកដឹកនាំអាជីវកម្ម ជាច្រើនដែលបានលើកឡើងស្រដៀងគ្នាថា "”Be the last guy in the room to speak”

វាបានដាស់តឿនអ្នកឲ្យស្តាប់ពីទីផ្សារឲ្យច្រើនជាមុនសិន សិមសម្រេចចិត្តចូលទីផ្សារជាមួយផែនការទីផ្សារជាក់លាក់។

💪ទៅអង្គុយចាំទីផ្សារមុន

អ្នកត្រូវរៀនប្រមូលមតិយោបល់ពីទីផ្សារដើម្បីបង្កើតគំនិត្យរបស់អ្នកក្នុងធ្វើផែនការទីផ្សារ។

វិធីសាស្រ្តត្រេតរបស់ខ្ញុំគឺខ្ញុំកំពុងស្តាប់សារដែលទីផ្សារកំពុងចាក់ផ្សាយនៅជុំវិញការវិភាគលើ Chart W1, D1, H4 ផ្តោតលើម៉ោងទីផ្សារបិទ/បើកនៅញូវយ៉កពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។

នេះមិនមានន័យថាខ្ញុំកំពុងអង្គុយសម្លឹងមើលទីផ្សាររាល់ថ្ងៃគ្រប់ម៉ោងនោះទេ។ ខ្ញុំមានផែនការជាក់លាក់ពីពេលវេលាដែលបានគ្រោងទុកជាមុន

ប្រសិនបើទីផ្សារមិនមានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ ខ្ញុំរងចាំមើលនៅថ្ងៃបន្ទាប់។ ខ្ញុំនឹងមិនអង្គុយសម្លឹងទីផ្សារដោយព្យាយាមឥតប្រយោជន៍ដើម្បីបង្ខំខ្លួនឯងឲ្យចូលទីផ្សារនោះទេ។

បួនដងក្នុងចំនោមប្រាំ ខ្ញុំមិនបានចាត់វិធានការអ្វីទេ។ ប៉ុន្តែមួយដងក្នុងចំនោមប្រាំវិញដែលខ្ញុំនឹងចាត់វិធានការនោះគឺខ្ញុំកំពុងទាញកៃបាញ់ទីផ្សារដោយរងចាំយ៉ាងស្ងប់ស្ងាត់ ដូចខ្មាន់កាំភ្លឺងរងចាំម្រឹកបង្ហាញខ្លួនច្បាស់សិន

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការស្តាប់នូវអ្វីដែលទីផ្សារកំពុងនិយាយ និងការរៀនបកប្រែភាសាទីផ្សារឱ្យមានប្រសិទ្ធភាពខ្ពស់  ថ្នាក់រៀនមួយនេះបង្កើតឡើងសម្រាប់អ្នកទាំងអស់គ្នា។


Ads block

Banner 728x90px

1 comment:

  1. ចេះអានភាសាទីផ្សារ ចេះរស់នៅជាមួយទីផ្សារ

    ReplyDelete