តើការវិភាគប្រភេទណាសម្រាប់ការទិញលក់រូបិយប័ណ្ណអន្តរជាតិ (Forex) ល្អបំផុត?
បើស្រលាញ់វិស័យត្រេតនិងចង់យកវាជារបបរចិញ្ចឹមជីវិតនោះ ម្នាក់ៗមិនគួរដើរផ្លូវកាត់ទេ។ ខ្ញុំមានសរសរស្តម្ភចំនួនប្រាំមួយដែលខ្នុំតែងតែរក្សាទុកក្នុងខ្លួនហើយវាបានជួយបង្កើតនូវចំនេះដឹងជាច្រើនលើសលុបដែលជួយរកទាំងផលចំនេញជាលុយនិងបញ្ញាក្នុងការវិភាគទីផ្សារក៏ដូចជាចំនេះដឹងទូទៅបានច្រើនលើសលុប។ សរសរស្តម្ភទី៦គឺ "វិន័យ" មួយនេះជាចំណុចក្តោបនៃសរសរស្តម្ភទាំងប្រាំខាងក្រោម អាចនិយាយបានថា ជាព្រលឹងក្នុងខ្លួនដែលបង្កើតបាន ឬ លេចចេញមកទៅតាមសម្ថភាពដែលទទួលបានពីការវឹកហាត់ចេញពីសរសរស្តម្ភទាំងប្រាំ។
តែមុននឹងសរសេរខ្លីៗពីការបែកចែកការវិភាគទីផ្សារនេះ ខ្ញុំសូមរម្លឹកអ្នកដែលស្រលាញ់វិស័យត្រេតដូចជារូបខ្ញុំថា៖ ម្នាក់ៗត្រូវសួរសំនួរខ្លួនឯងឲ្យបានច្រើនដងសិនមុនសម្រេចចិត្តចូលប្រឡូកក្នុងទីផ្សារដ៏គ្រោះថ្នាក់មួយនេះទាំងធ្វើខ្លួនឯង ឬ តាមរយៈឲ្យគេធ្វើឲ្យក្តី។ តើយើងរួចរាល់ហើយឬនៅ? តើយើងបានតាំងចិត្តជាអ្នកកីឡាករហើយ ឬ នៅ? អ្នកលេងកីឡាមានចាញ់មានឈ្នះ រីឯការចូលទិញ ឬ លក់ក្នុងទីផ្សារនេះ ក៏ជៀសមិនផុតពីការចំនេញ ឬ ខាតនោះផងដែរ បើទោះបីយើងជាអ្នកពូកែរខ្លាំងយ៉ាងណាក៏ដោយ។
សរសរស្តម្ភ
១. ការវិភាគបែបបច្ចេកទេស (Technical) គឺជាការសិក្សាអំពីចលនាតម្លៃរូបិយប័ណ្ណនៅលើតារាងដែលមានរូបរាងជាដើមទៀន ខ្សែ ឬ របារឡើងចុះ។ ការវិភាគនេះពាក់ព័ន្ធនឹងការស្វែងរកគំនូសតាងផ្សេងៗដើម្បីកំណត់រកគំរូ ឬ និន្នាការទីផ្សារថាតើមានប្រូបាបឡើង ឬ ធ្លាក់។
២. ការវិភាគលើព័ត៌មានអន្តរជាតិ (Fundamental) ទាក់ទងនឹងការប្រមូលផ្តុំលើរបាយការណ៍ទិន្នន័យសេដ្ឋកិច្ច និងព័ត៌មានសំខាន់ៗដែលទាក់ទននឹងការប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនីមួយៗ ត្រូវមើលពីរបៀបដែលសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះកំពុងដំណើរការ។
៣. ការវិភាគពីអារម្មណ៍ទីផ្សារ (Sentiment) កំណត់ថាតើទីផ្សារអាចនឹងទៅខាងណាមួយ អាចនឹងធ្លាក់ចុះឬកើនឡើងដោយផ្អែកលើទស្សនវិស័យជាមូលដ្ឋាននាពេលបច្ចុប្បន្ន ឬ អនាគត។ ការវិភាគបែបការសិក្សាពីអារម្មណ៍ទីផ្សារនេះត្រូវបានប្រើដើម្បីវាស់ស្ទង់ពីអារម្មណ៍របស់ពាណិជ្ជករ (Traders) ដទៃទៀតចំពោះគូរូបិយប័ណ្ណជាក់លាក់មួយឬទីផ្សារណាមួយអាជាទីផ្សារមាស ទីផ្សារភាគហ៊ុន -ល-។
សរុបមកការវិភាគលើព័ត៌មានអន្តរជាតិ មានឥទ្ធិពលលើអារម្មណ៍ទីផ្សារខណៈពេលដែលការវិភាគបច្ចេកទេសជួយយើងឱ្យមើលឃើញពីអារម្មណ៍ទីផ្សារនោះ ហើយដើម្បីជួយបង្កើតបាននូវផែនការចូលទីផ្សាររបស់អ្នកត្រេត។
ជារួមការវិភាគទាំងបីប្រភេទខាងលើគឺជាអាវុធដ៏សំខាន់របស់អ្នកត្រេត។ វាជួយអ្នកឱ្យមានគំនិតពាណិជ្ជកម្មលើទីផ្សារបានល្អ។
មានកត្តាសំខាន់ពីរបន្ថែមដែលមិនអាចមើលរម្លងបានគឺ៖
៤. កត្តាផ្លូវចិត្ត ត្រូវរៀនគ្រប់គ្រងចិត្តខ្លួនឯងឲ្យបានល្អ បំបាត់ចិត្តរំភើប ចិត្តលោភហួសការពិត និង
៥. ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងប្រាក់ទុនមុនចូលទីផ្សារឱ្យបានល្អ។
មានវិន័យល្អគ្រប់ពេល។ បើគ្មានកត្តាទាំងពីរនេះទេអ្នកកំពុងធ្វើដំណើរនៅលើផ្លូវដ៏សែនរលាក់គ្មានទីបញ្ចប់ឡើយ។
អ្នកត្រេតជាច្រើនគ្រាន់តែអន្ទះសារក្នុងការចូលទីផ្សារ ទិញ ឬ លក់ ដោយមិនគិតពីទំហំគណនីសរុបរបស់ពួក ពីហានិភ័យដែលពួកគេអាចគ្រប់គ្រង់អារម្មណ៍បាន ពេលដែលជួបការខាតបង់។ គ្រាន់តែចង់ចូលទីផ្សារតែមិនមានហេតុផលគាំទ្រគ្រប់គ្រាន់។
ទំលាប់ធ្វើបែបនេះ បីនៅតែបន្តធ្វើបែបនេះដូចជាអ្នកកំពុងតែលេងល្បែងស៊ីសងតែប៉ុន្នោះ។
សេចក្តីគួរពុំគួរខ្ញុំសូមអរភ័យទោសទុកជាមុន។ ទាំងនេះសរសេរចេញពីបទពិសោធន៍របស់ខ្ញុំផ្ទាល់។
No comments:
Post a Comment