Ads block

Banner 728x90px

អំពីខ្ញុំ




ជំរាបសួរ

ខ្ញុំបាទឈ្មោះ ទៀប សីហា 

ខ្ញុំជាអ្នកវិភាគទីផ្សាររូបិយប័ណ្ណអន្តរជាតិឯករាជ្យមួយរូបដែលមានបទពិសោធន៍ជាងប្រាំមួយឆ្នាំមកហើយ។ ខ្ញុំវិភាកទៅលើក្រាហ្វិចទីផ្សាររយ:ពេលវែង និងតែងតែវិភាគស្របទៅតាមនិន្នាការទិសដៅទីផ្សារលើDaily

អ្វីជាចំនុចពិសេសគឺខ្ញុំបង្កើតវិន័យ និងគោរពវិន័យទៅតាមគម្រោងផែនការជាក់លាក់មុននឹងសម្រេចចិត្តចូលទីផ្សារគ្រប់ពេល

ខ្ញុំតែងតែនិយាយប្រាប់អ្នកដែលចូលចិត្តវិស័យនេះពីហានិភ័យជាជាងផលចំនេញ ព្រោះតាមការសិក្សាបង្ហាញថាជាង៩០ភាគរយ នៃអ្នកវិនិយោគក្នុងទីផ្សារនេះ គឺទទួលបរាជ័យហើយខ្ញុំជឿជាក់ថា មានតែអ្នកដែលមានការព្យាយាម ខំរៀន ខំស្តាប់ មានឆន្ទ:ខ្ពស់ ដួលហើយក្រោកឈរវិញ និងអាចឈានទៅបង្កើតគម្រោងទីផ្សារច្បាស់លាស់មួយដោយខ្លួនឯងបាន នោះទើបអាចស្ថិតក្នុងចំណោមអ្នកទទួលជោគជ័យប្រហែល១០ភាគរយក្នុងទីផ្សារនេះ។

ទីផ្សារនេះពិតណាស់ជាការលេងល្បែង តែបើយើងមានចំណេះដឹងពិត វិន័យល្អ ការគ្រប់គ្រងហានិភ័យល្អ នោះយើងនឹងអាចក្លាយជាម្ចាស់កាស៊ីណូដែលអាចរកប្រាក់កម្រៃសម្រាប់ការរស់នៅបាន។

ខ្ញុំអាចធ្វើបាន ហើយវាជាតួនាទីរបស់ខ្ញុំដែលចាំបាច់ត្រូវចែករម្លែកចំនេះដឹងទាំងនេះដល់អ្នកដែលមានឆន្ទៈធំ គិតធំក្នុងវិស័យទិញលក់រូបិយប័ណ្ណអន្តរជាតិនេះ។

ជាមួយនឹងយុទ្ធសាស្ត្រទាំង ៩ជំពូក ២៣មេរៀនក្នុងវគ្គសិក្សារបស់ខ្ញុំ វានឹងអាចជួយឲ្យអ្នកទទួលបាននូវការចេះវិភាគទីផ្សារបែបស៊ីជម្រៅអំពីការទិញលក់រូបិយប័ណ្ណអន្តរជាតិប្រកបដោយប្រូបាបខ្ពស់(ម៉ាស៊ីនATM)

បន្ទាប់ពីអ្នកយល់ច្បាស់ពីចំណុចសម្ខាន់ៗក្នុងមេរៀននីមួយៗនេះហើយ អ្នកនឹងទទួលបានយុទ្ធសាស្ត្រដ៏រឹងមាំដែលខ្ញុំខំចម្រាញ់អស់រយៈពេលជាង៦ឆ្នាំនេះដោយរៀនចេញពីការខាតលុយ ដាច់គណនីជាច្រើនសន្ធឹកសន្ធាប់កន្លងមករៀនពីការខាត់បង់ជាច្រើនលើលច្រើនសាមក ខ្ញុំសង្ឃឹមថាអ្នកនឹងប្រើប្រាស់នូវអ្វីដែលខ្ញុំរកឃើញនេះឲ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់

យុទ្ធសាស្រ្តនេះនឹងជួយបង្កើនទំនុកចិត្តខ្ពស់មុនពេលអ្នកសម្រេចចិត្តចូលទីផ្សារ។ វានឹងជួយឲ្យអ្នកចេះអានភាសារទីផ្សារ ពីឆ្វេងទៅស្តាំប្រកបដោយប្រូបាបខ្ពស់។

អ្នកមិនចាំបាច់ចំណាយពេលច្រើនឆ្នាំ ដូចខ្ញុំទេ ពីព្រោះអ្នកកំពុងទទួលបានបទពិសោធន៍ និងចំនេះដឹងរបស់ខ្ញុំ ទាំងអស់ក្នុងវគ្គសិក្សានេះ។ ខ្ញុំនឹងឲ្យអ្នកជិះលើស្មាររបស់ខ្ញុំក្នុងការវិភាគទីផ្សារ។

រឿងដែលខ្ញុំចាំបាច់ត្រូវរម្លឹកអ្នកគឺអ្នកត្រូវប្រុងប្រយ័ត្នខ្ពស់មុនពេលចូលទីផ្សារ។ អ្នកត្រូវមានវិន័យខ្ពស់ ការអត់ធ្មត់ខ្ពស់ ក្នុងការរងចាំទីផ្សារ ទៅតាមផែនការទីផ្សារដែលអ្នកចាំបាច់ត្រូវបង្កើតវាឲ្យបានល្អមុនពេលម្រេចចិត្តចូលទីផ្សារ និងគោរពផែនការរបស់អ្នកឲ្យបានគ្រប់ពេល។


ចូរកុំចូលទីផ្សារទៅតាមអារម្មណ៍ដោយពុំមានគម្រោងច្បាស់លាស់។ មេរៀន និងយុទ្ធសាស្រ្តដែលខ្ញុំចែករម្លែកនេះ គឺគ្រាន់តែជួយបើកផ្លូវអ្នក ឲ្យចេះអានភាសាទីផ្សារប្រកបដោយប្រូបាបខ្ពស់ ហើយចុងក្រោយ បើទោះបីអ្នកទទួលបានយុទ្ធសាស្រ្តដ៏ល្អទាំងនេះពីខ្ញុំយ៉ាងណាក៏ដោយ មិនប្រាកដថាអ្នកនឹងទទួលបានជោគជ័យនោះទេប្រសិនបើអ្នកមិនអាចបង្រ្កាបបីសាចចិត្តសាស្រ្តរបស់អ្នកផ្ទាល់(ភាពលោភលន់ហួសប្រមាណ)។ សូមឲ្យមានសំណាងល្អ។
 

Ads block

Banner 728x90px

No comments:

Post a Comment