អនុញ្ញាតឱ្យខ្ញុំនិយាយវាបានយ៉ាងសាមញ្ញថា វាគឺជាទីផ្សារលំដាប់ពិភពលោកមួយដែលអនុញ្ញាតឱ្យអ្នកអាចប្ដូររូបិយប័ណ្ណរបស់ប្រទេសមួយទៅប្រទេសមួយទៀតបាន។
ប្រសិនបើអ្នកគិតថារូបិយប័ណ្ណរបស់ប្រទេសមួយនឹងឡើងថ្លៃបើប្រៀបធៀបទៅរូបីយប័ណ្ណបរទេសដទៃទៀត។ ដូចនេះគឺជាឱកាសល្អដែលអ្នកអាចប្ដូររូបិយប័ណ្ណដើម្បីទទួលយកផលចំណេញបាន។
ជារឿងដ៏សាមញ្ញមួយឧទាហរណ៍ថានៅពេលអ្នកធ្វើដំណើរទៅប្រទេសណាមួយដូច្នេះអ្នកត្រូវតែស្វែងរកកន្លែងដូរលុយដើម្បីប្ដូររូបិយប័ណ្ណរបស់អ្នកទៅជារូបិយប័ណ្ណរបស់ប្រទេសនោះទើបអ្នកអាចយកមកចាយ ឬ ទិញទំនិញផ្សេងៗបានយ៉ាងងាយស្រួល។
អ្នកប្រាកដជាឃើញនៅកន្លែងប្ដូរលុយនោះមានតារាងប្ដូរពីលុយប្រទេសមួយទៅលុយប្រទេសមួយផ្សេងៗទៀតក្នុងតម្លៃផ្សេងគ្នា។
អត្រាប្ដូរប្រាក់គឺជាតម្លៃដែលទាក់ទងនៃរូបិយប័ណ្ណពីរ ពីប្រទេសពីរផ្សេងគ្នា។
ឧទាហរណ៍ថាខ្ញុំជាជនជាតិអាមេរិកាំងទៅចុះហើយខ្ញុំបានមកលេងប្រទេសកម្ពុជាចុះពីយន្តហោះភ្លាមខ្ញុំក៏ប្រញាប់ទៅរកកន្លែងដូរលុយពេលនោះខ្ញុំឃើញថាមួយដុល្លារសហរដ្ឋអាមេរិកស្មើនឹង 4 ពាន់មួយរយរៀលលុយខ្មែរ។ អូហូ! ខ្ញុំយក 10 ដុល្លារទៅដូរខ្ញុំក្លាយជាអ្នកមានបាត់ទៅហើយ។
ដូច្នេះខ្ញុំក៏សំរេចចិត្តប្ដូរលុយដុល្លាររបស់ខ្ញុំទៅជាលុយរៀលកម្ពុជា។
នៅពេលអ្នកសម្រេចចិត្តប្ដូរលុយដុល្លាររបស់អ្នកទៅជាលុយរៀលកម្ពុជាពេលនោះបានន័យថាអ្នកបានលក់លុយដុល្លាររួចហើយសំរេចចិត្តទិញលុយរៀលកម្ពុជា។ នេះហើយគឺជាលំនាំនៃទីផ្សារការទិញលក់រូបិយប័ណ្ណអន្តរជាតិ ដែលគេហៅកាត់ថា forex។
ក្រោយមកទៀតមុនពេលអ្នកត្រឡប់ទៅប្រទេសកំណើតរបស់អ្នកវិញអ្នកក៏សម្រេចចិត្តយកលុយរៀលកម្ពុជាដែលអ្នកសេសសល់នៅក្នុងហោប៉ៅយកទៅប្ដូរចេញជាលុយដុល្លារវិញ។ លើកពេលនោះអ្នកនឹងកត់សម្គាល់ឃើញថាអត្រាប្ដូរប្រាក់មានការផ្លាស់ប្ដូរ។ ការផ្លាស់ប្ដូរអត្រាប្ដូរប្រាក់ទាំងនេះហើយដែលអនុញ្ញាតឱ្យអ្នកអាចរកប្រាក់ចំនេញបាននៅក្នុងទីផ្សារប្ដូរប្រាក់បរទេស។
គួរកត់សម្គាល់ថាទីផ្សារទិញលក់រូបិយប័ណ្ណអន្តរជាតិឬហៅកាត់ថា forex ឬ fx គឺជាទីផ្សារហិរញ្ញវត្ថុដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក។
យោងតាមការវិភាគផ្សេងៗដែលពាណិជ្ជករអ្នកធ្វើពាណិជ្ជកម្មការប្ដូរប្រាក់ពីប្រទេសមួយទៅប្រទេសមួយទៀតដោយគិតថាលុយរបស់ប្រទេសមួយនឹងឡើងថ្លៃឬចុះថោក។
ពាណិជ្ជករតែងតែវិភាគនៅលើទីផ្សារដោយផ្អែកលើមូលហេតុរបស់ខ្លួនយោងតាមចំណេះដឹងរបស់ខ្លួនដើម្បីវិភាគថាតើលុយប្រទេសមួយណានិងមានតម្លៃថ្លៃហើយថាតើលុយប្រទេសមួយណានឹងធ្លាក់ចុះ។ នៅពេលដែលពួកគេវីភាគឃើញពីលទ្ធផលហើយគេនឹងសម្រេចចិត្តហើយក៏សង្ឃឹមថាពួកគេនឹងលក់លុយចេញនៅតម្លៃថ្លៃ ឬទិញចូលនៅតម្លៃថោក។
ដូចបានរៀបរាប់ពីខាងលើរួចមកហើយថាទីផ្សារទិញដូររូបិយប័ណ្ណអន្តរជាតិនេះគឺមានទំហំទឹកលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ធំជាងគេបំផុតនៅក្នុងទីផ្សារផ្សេងៗនៃពិភពលោក។ គ្រាន់តែនៅក្នុងរយៈពេលមួយថ្ងៃទីផ្សារនេះមានលុយចរន្តរហូតដល់ទៅ ៦.៦ សែនកោដិដុល្លាររដ្ឋអាមេរិក។ ចំណែកឯទីផ្សារភាគហ៊ុនដែលធំជាងគេបំផុតនៅក្នុងពិភពលោកគឺទីផ្សារភាគហ៊ុនញូយ៉ក (NYSE) មានចរន្តរប្រមាណតែ ២២,៤ ពាន់លានដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ។
សូមពិនិត្យមើលក្រាហ្វនៃបរិមាណជួញដូរប្រចាំថ្ងៃជាមធ្យមសម្រាប់ទីផ្សារ Forex ផ្សារហ៊ុនញូវយ៉កផ្សារភាគហ៊ុនតូក្យូនិងផ្សារភាគហ៊ុនឡុងដ៍
ទីផ្សាររូបិយប័ណ្ណគឺធំជាង 200 ដងនៃទីផ្សារភាគហ៊ុន។
ទីផ្សារហិរញ្ញវត្ថុនេះបើក 24ម៉ោងក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្តាហ៍បិទតែនៅថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ មិនដូចជាទីផ្សារភាគហ៊ុនឬក៏ទីផ្សារប័ណ្ណបំណុលនោះទេដែលតែងតែបិទនៅចុងនៃថ្ងៃនីមួយៗ។
ទីផ្សាររូបិយប័ណ្ណគឺចាប់ផ្ដើមបើកនៅទីក្រុង Auckland និង Wellington នៃប្រទេស new Zealand បន្ទាប់មកបន្តនៅទីក្រុង Sydneyនៃសាំងហ្គាពួរ ហុងកុង ទីក្រុងតូក្យូនៃប្រទេសជប៉ុន នៅទីក្រុងFrankfurtនៃប្រទេសអាល្លឺម៉ង់ នៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស នៅទីក្រុង new york នៃសហរដ្ឋអាមេរិក បន្ទាប់មកទីផ្សារនេះក៏បន្តដំណើរការទៅទីក្រុង Wellington នៃប្រទេស new zealand វិញ។
ហេតុនេះក្នុងរយៈពេល 5 ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃសុក្រទីផ្សាររូបិយប័ណ្ណគឺដើររហូត។
No comments:
Post a Comment