Ads block

Banner 728x90px

🧘‍♂️ខ្ញុំមានកំហុស៩យ៉ាងកាលពីមុន


🧘‍♂️ខ្ញុំមានកំហុស៩យ៉ាងកាលពីមុន

1️⃣ទីផ្សារស្ទើរតែគ្រប់ពេលវេលាប្រឆាំងនឹងការទិញលក់របស់ខ្ញុំ។ ប្រសិនបើខ្ញុំទិញតម្លៃធ្លាក់។ ប្រសិនបើខ្ញុំលក់តំលៃនឹងកើនឡើង។
2️⃣ខ្ញុំតែងតែមើលទីផ្សារនៅលើអេក្រង់ទូរសព្ទរបស់ខ្ញុំ។ ខ្ញុំចូលទីផ្សារ ច្រើនមុខនិងច្រើនដងក្នុងមួយថ្ងៃៗ។
3️⃣ខ្ញុំមិនដឹងថាតើទីផ្សារនឹងមានទិសដៅទៅទីណានោះទេ?
4️⃣ខ្ញុំស្វែងរក និងប្រើយុទ្ធសាស្ត្រជាច្រើនពីប្រព័ន្ធអ៊ីនធឺណេត ហើយភាគច្រើនគឺខ្ញុំទទួលការខាតបងជាជាងការចំនេញ។
5️⃣នៅពេលដែលខ្ញុំចូលទីផ្សារខាតខ្ញុំទុកវាឲ្យបន្តការខាតដោយ សង្ឃឹមថាទីផ្សារនឹងត្រឡប់មកវិញ។ ប៉ុន្តែនៅពេលខ្ញុំចំនេញវិញ ខ្ញុំប្រញាប់កាត់យកផល់ចំណេញតិចតួច ព្រោះខ្ញុំបារម្មណ៍ ក្លាចខាត់បង់ទៅវិញ។ ជាលទ្ធផលខ្ញុំខាតច្រើនជាងចំនេញ។
6️⃣ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចូលទីផ្សារដោយសារតែខ្ញុំប្រើ សូចនាករជាច្រើននៅលើគំនូសតាងរបស់ខ្ញុំ។ ខ្ញុំចូលចិត្តស្តាប់ យោបល់អ្នកដទៃហើយខ្ញុំមិនមានផែនការផ្ទាល់ខ្លួនឲ្យជាក់លាក់ នោះទេ។ ខ្ញុំចូលទីផ្សារតាមអារម្មណ៍។
7️⃣ខ្ញុំនៅតែបន្តផ្លាស់ប្តូរយុទ្ធសាស្រ្តពីមួយទៅមួយ ហើយខ្ញុំមិនដឹងថា មួយណាមានប្រសិទ្ធភាពពិតប្រាកដសម្រាប់ខ្ញុំនោះទេ។ ពេលខ្លះ យុទ្ធសាស្រ្តនេះធ្វើឱ្យខ្ញុំចំនេញ ពេលខ្លះវាបែរជាធ្វើឲ្យខ្ញុំខាតបង់។
8️⃣ខ្ញុំធ្វើការទាយអំពីទិសដៅទីផ្សារ។ ខ្ញុំចូលទីផ្សារទៅតាមប្រតិទិន សេដ្ឋកិច្ច ហើយជាលទ្ធផលខ្ញុំទទួលការខាតបង់ជាងការចំនេញ។ ប្រសិនបើខ្ញុំចូលទីផ្សារបន្ទាប់ពីព័ត៌មានសេដ្ឋកិច្ចផ្សាយចេញ តម្លៃទីផ្សារបានប្រែប្រួលបាត់ទៅហើយ តើខ្ញុំអាចចូលទីផ្សារបាន យ៉ាងម៉េចទៅ?
9️⃣ខ្ញុំមិនចង់ឲ្យសមាជិកគ្រួសារមករំខានខ្ញុំនោះទេ ពេលដែលខ្ញុំនៅ លើអេក្រង់មើលទីផ្សារ។ ខ្ញុំចូលចិត្តនៅដាច់ឆ្ងាយពីអ្នកដទៃ។
🔄តើអ្នកទាំងអស់គ្នាធ្លាប់មានកំហុស ឬ អារម្មណ៍បែបនេះដែរទេ?

No comments:

Post a Comment