អ្នកត្រេតដែលជោគជ័យគឺមិនមែនវាស់វែងទៅលើលុយនោះទេ។ ការត្រេតគួរតែជាអ្វីដែលធ្វើអោយយើងរីករាយ ហើយបង្កើតបានជាអារម្មណ៍ សុខស្រួលក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ នេះទើបហៅថាជាអ្នកត្រេតដែលជោគជ័យពិតសម្រាប់ខ្ញុំ។
នេះជាមេរៀនដែលបានត្រឹមតែនិយាយប្រាប់តែមិនអាចបង្រៀនបាន ព្រោះជារបស់នៅក្នុងខ្លួនម្នាក់ៗផ្ទាល់។ ខ្ញុំអាចបានត្រឹមតែបង្រៀនឲ្យយល់ពីការអានទីផ្សារ ការអានក្រាហ្វិចពីឆ្វេងទៅស្តាំង ការកំណត់រកកម្រិតតំបន់ ទិសដៅទីផ្សារ និងការវិភាគ សេដ្ឋកិច្ចនយោបាយប៉ុន្នោះ។ ហេតុនេះប្រសិនបើអ្នកគ្មានតណ្ហាក្នុងទីផ្សារត្រេតដ៏ពិតប្រាកដនោះទេ វានឹងមិនអាចឈានដល់កម្រិតកំពូលបានឡើយ។

ផ្ទុយទៅវិញវានឹងបំផ្លាញ់សេចក្តីសុខរបស់អ្នក។ ការត្រេតគួរតែជាចំណង់ ជាអ្វីដែលយើងស្រលាញ់ ឲ្យតម្លៃ ថែរក្សា តែវាមិនដើម្បីតែលុយមួយមុខនោះទេ។ កាន់តែគិតពីលុយកាន់តែបង្កើនសម្ពាធន៍ផ្លូវអារម្មណ៍ដែលជាមេគ្រោះនៃអ្នកត្រេតទាំងឡាយ។
ដឹងពីការបាត់បង់ តែមិនភ័យក្លាយ។ គ្មានអ្នកត្រេតណាម្នាក់ដែលមិនខាតនោះទេ ជាក់ស្តែងទិន្នន័យបង្ហាញថាជាង៩០%នៃអ្នកត្រេតនៅទូទាំងពិភពលោក ជួបការខាត់បង់ក្នុងទីផ្សារត្រេតនេះ។
មានអ្នកត្រេតជាច្រើនគិតស្រដៀងគ្នាថាបើត្រេតខាតយ៉ាងនេះវាគឺជារឿងអាក្រក់ ថែមទាំងគិតអវិជ្ជមានជាច្រើនពីទីផ្សារមួយនេះ។ ប៉ុន្តែអ្នកត្រេតដែលជោគជ័យយល់ឃើញផ្សេងពីអ្នកទូទៅ។ ប្រសិនបើការត្រេតជារឿងងាយនោះទាំងអស់គ្នាត្រេតចំនេញគ្រប់ៗគ្នាហើយ។
ត្រូវទទួលស្គាល់ថាការត្រេតជារឿងលំបាក ហើយលំបាកខ្លាំងមិនដូចអ្វីដែលមនុស្សទូទៅធ្វើវាបានល្អដោយគិតអ្វីងាយៗនោះទេ។ ហេតុនេះនៅពេលត្រេតខាតអ្នកត្រេតដែលមិនព្រមបោះបង់ និងមានការតាំងចិត្តខ្ពស់ហួលលើអ្វីដែលអ្នកទូទៅធ្វើបានចាត់ទុកការខាត វាជាពេលវេលាដ៏ល្អមួយដែលកំពុងហុចឲ្យអ្នកកាន់តែស៊ីជម្រៅ និងរៀនបានកាន់ច្រើនពីចរិតទីផ្សារដែលផ្លាស់ប្តូរទៅតាមពេលវេលា។
ការខាតជារឿងល្អ ព្រោះបើគ្មានការខាតក៏មិនស្គាល់ការចំនេញដែរ។ ការខាតគឺបានបង្រៀនមេរៀនយើងជាច្រើន ច្រើនជាងការដែលយើងរៀនពីការយកចំនេញឆ្ងាយណាស់។ ការខាតប្រាប់យើងពីវិធីថាត្រូវធ្វើយ៉ាងណា រៀបចំយុទ្ធសាស្ត្រយ៉ាងណាដើម្បីការងារ។
ការពារបាននឹងឈានទៅរកភាពចំនេញជាក់ជាមិនខាន។ រៀនពីវិធីខាត។ រៀនពីវិធីការពារ។ រៀនពីវិធីព្យាបាលជំងឺផ្លូវចិត្តដើម្បីបង្កើនការទុបទល់នឹងការខាតដែលមិនអាចជៀសផុតក្នុងវិស័យត្រេត។
ចេះក្បួនយុទ្ធសាស្ត្រច្រើនជារឿងល្អ តែអ្វីដែលកាន់តែប្រសើរនោះគឺស្វែងយល់យុទ្ធសាស្ត្រតែមួយឲ្យស្ទាត់ជំនាញ។ អ្នកពូកែរៀន ឬក៏អ្នករៀនពូកែ? អ្នកពូកែរៀនពីក្បួនយុទ្ធសាស្ត្រផ្សេងៗជាច្រើនហើយប្រើយុទ្ធសាស្ត្រទាំងនោះចូលទីផ្សារជាច្រើន។ តើជាអ្នកមែនទេ? មួយទៀត អ្នករៀនពូកែលើក្បួនយុទ្ធសាស្ត្រតែមួយដល់កំពូល ប្រើដោយស្ទាត់ជំនាញ? តើជាអ្នកមែនទេ?
ពាក្យមួយនិយាយថា «ស៊ូដើរយឺតឲ្យតែដើរទៅមុខ»។ ពិតណាស់សម្រាប់អ្នកចូលទីផ្សារនេះតំបូងចាំបាច់ត្រូវរៀនឲ្យច្រើនតាមតែអាចធ្វើទៅបាន រួចសិមរៀនចំរាញយកជំនាញមួយលើយុទ្ធសាស្ត្រមួយឲ្យស្ទាត់ជំនាញ។
កុំដាក់សម្ពាធន៍លើខ្លួនឯងខ្លាំងពេក។ អ្នកត្រេតដែលជោគជ័យមិនមែនដាក់កំណត់ខ្លួនឯងត្រូវតែឈ្នះថ្ងៃនេះដើម្បីបង់វិក័យប័ត្រអគ្គិសនីនៅថ្ងៃស្អែកនោះទេ។
ប្រសិនបើអ្នកត្រូវការប្រាក់ពីការចូលទីផ្សារត្រេតដើម្បីទូទាត់វិក្កយបត្រនោះអ្នកនឹងមានអារម្មណ៍ថាមានសម្ពាធដើម្បីឈ្នះ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមានសម្ពាធក្នុងការចង់ឈ្នះអ្នកពិតជានឹងព្យាយាមខ្លាំងពេកហើយដែលជាកត្តានឹងនាំអ្នកធ្លាក់ក្នុងអន្ទាក់បីសាចផ្លូវចិត្តដែលពិបាកនឹងនាំអ្នកឲ្យជោគជ័យណាស់ ក្នុងវិស័យមួយនេះ។
អ្នកគួរតែជាអ្នកត្រេតដែលបានរៀបចំផែណការលុយរួចជាស្រេចត្រៀមក្នុងការខាតបង់ក្នុងទីផ្សារ។ ចូរកុំចូលទីផ្សារត្រេតដើម្បីតែលុយដែលអ្នកត្រូវការយកមកបង់ថ្លៃឈ្នួលផ្ទះ ឬ ផ្គត់ផ្គង់អ្នក ឬ គ្រួសាររបស់អ្នក។
ស្រដៀងគ្នានេះដែរ អ្នកគួរកុំអនុញ្ញាតឱ្យលុយជាហេតុផលតែមួយគត់សម្រាប់ការធ្វើពាណិជ្ជកម្មនេះ។ បំណងប្រាថ្នាចង់បានលុយប្រហែលជាអ្វីដែលទាក់ទាញអ្នកឱ្យធ្វើពាណិជ្ជកម្មដំបូងប៉ុន្តែកុំអោយវាក្លាយជាសេចក្តីប្រាថ្នាតែមួយរបស់អ្នក។

រៀនសម្រាកខ្លះបន្ទាប់ពីការចំនេញនឹងអនុញ្ញាតឱ្យអារម្មណ៍របស់អ្នកបានសម្រាកដែរ។ បន្ទាប់ពីចំនេញអ្នកនឹងមានអារម្មណ៍រំភើបពីមោទនភាពចំពោះខ្លួនអ្នក។ មានទំនុកចិត្តខ្លាំងហួសហេតុពេក ជឿជាក់ពេកដែលនាំឲ្យអ្នកចូលទីផ្សារបន្ទាប់ទាំងមិនបានមើលគ្រប់ជ្រុងជ្រោយ។ ដូចក្នុងរឿងចិនបុរាណមួយនិយាយថា «ទ័ពដែលតែងតែប្រយុទ្ធឈ្នះនឹងក្លាយជាទ័ពក្អេងក្អាង ហើយភាពចាញ់វិញនឹងមកដល់ឆាប់ៗ»។
បើទោះបីអ្នកកំពុងធ្វើពាណិជ្ជកម្មFOREXក្នុងរយៈពេលមួយអាទិត្យ ឬ ដប់ឆ្នាំក៏ដោយខ្ញុំសង្ឃឹមថាការបរិយាយខាងលើដែលអ្នកទើបតែអាននឹងអាចជួយអ្នកក្នុងដំណើរឆ្ពស់ទៅរកផ្លូរត្រូវនៅលើវិថីដ៏វែងឆ្ងាយដែលមានសែនរយលានគ្រោះថ្នាក់។
ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកមានបំណងចង់ចូលរួមជាមួយពាណិជ្ជករដែលទទួលបានជោគជ័យប្រហែលតែ ៥%នោះ អ្នកគួរតែត្រៀមខ្លួនដើម្បីបំពេញការងារដ៏សែនលំបាកមួយនេះដែលពោពេញទៅដោយភាពឈឺចាប់ក្នុងចិត្ត រៀនធ្វើចិត្តឲ្យស្ងប់ដែលមនុស្សទូទៅពិបាកនឹងប្រតិបត្តិ។ រៀនបង្កើនភាពខ្លាំងនៅក្នុងខ្លួន ដែលអាចនាំអ្នកទៅទទួលបានភាពជោគជ័យនៅថ្ងៃខាងមុខ។
សេចក្តីគួរពុំគួរសូមអភ័យទោសទុកជាមុន ខ្ញុំសរសេរចេញពីទឹកចិត្តរបស់ខ្ញុំពិតៗ។ សូមជូនពរទាំងអស់គ្នាឲ្យទទួលបានសេចក្តីសុខសុភមង្គលគ្រប់ៗគ្នា។

No comments:
Post a Comment