ការមើលឃើញទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិចឆ្នាំ២០២១


 

✅ អ្នកត្រេត ឬ Trader មានច្រើនប្រភេទហើយប្រភេទណាក៏ដោយឲ្យតែអាចរកចំនូលថេរបានល្អនោះគឺល្អ។ មួយប្រភេទទៀតដែលខ្ញុំកំពុងចង់មានន័យនៅទីនេះគឺអ្នកដែលមិនស៊ូវចូលទីផ្សារប៉ុន្តែបន្តការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើទីផ្សារ មិនស៊ូវចូលទីផ្សារតែរងចាំទីផ្សារដោយស្ងប់ស្ងាត់រងចាំឳកាសល្អ។ Trader ប្រភេទនេះតាមដានព្រឹត្តិការណ៍សំខាន់ៗក្នុងលោក វិភាគលើព្រឹត្តិការណ៍អន្តរជាតិសម្ខាន់ៗ។ គេមានលុយក្នុងគណនី Trade រួចជាស្រេច។​
🔥 តើព្រឹត្តិការណ៍អន្តរជាតិសម្ខាន់អ្វីនឹងអាចកើតមានឡើងក្នុងឆ្នាំ២០២១ ដែលអាចឲ្យអ្នក trade ប្រភេទនេះរកលុយបាន?

យើងមកក្រឡេកមើលការប្រៀបធៀបខ្លីៗពីសហរដ្ឋអាមេរិច (និយាយអ្វីដែលប៉ះពាល់ដល់ទីផ្សារ trade ប៉ុន្នោះ!)។
2017-2020: លោកប្រធានាធិបតី Donald Trump ជាមហាសេដ្ឋី យកចិត្តទុកដាក់ខ្ពស់ក្នុងការជម្រុញឲ្យទីផ្សារភាគហ៊ុនអាមេរិចឡើងនៅក្នុងអាណត្តិកាន់អំណាចរបស់គាត់។ ទីផ្សារភាគហ៊ុនក៏បានហក់ឡើងមែនក្រោមហេតុផលថាធនាគារកណ្តាលអាមេរិចមានវិធានការទម្លាក់អត្រ្តាការប្រាក់ជាបន្តបន្ទាប់ រួមទាំងសភាអាមេរិចសម្រេចបញ្ចេញកញ្ចប់ថវិការជាបន្តបន្ទាប់ដើម្បីស្ដារស្ថានភាពឡើងវិញក្រោមឥទ្ធិពលវត្តមាន COVID 19។​
2021-(????): លោកប្រធានាធិបតី Joseph Robinette Biden មានប្រវត្តិយ៉ាងកម្សត់ដោយលោកបានបាត់បង់ភរិយានិងកូនស្រីរបស់គាត់ក្នុងឆ្នាំ១៩៧២ដោយគ្រោះថ្នាក់ឡាន។ គាត់មកដល់ពេលនេះមានអាយុ៧៩ឆ្នាំ។ លោកប្រធានាធិបតី Biden​​ ជាប់ឆ្នោតបានបង្ហាញកម្រោងផែនការណ៍ជាច្រើន (សូមលើយកចំណុចធំដែលប៉ះពាល់ដល់ទីផ្សារ trade)៖ គាត់យកចិត្តទុកដាក់ខ្ពស់លើការ
1️⃣ ប្រយុទ្ធប្រឆាំង COVID19
2️⃣ ផ្តល់ការថែទាំសុខភាពដែលមានតំលៃសមរម្យសំរាប់ជនជាតិអាមេរិក
3️⃣ ស្តារសេដ្ឋកិច្ចសម្រាប់គ្រួសារដែលធ្វើការតាមរយៈបង្កើតការងារដែលផ្តល់ប្រាក់ខែល្អឲ្យបានរាប់លានការងារ និងកសាងសេដ្ឋកិច្ចដែលល្អប្រសើរសំរាប់មនុស្សគ្រប់គ្នា។
4️⃣ យកចិត្តទុកដាក់លើការលើកម្ពស់ផ្នែកអប់រំ បំរ៉ែបម្រួលអាកាសធាតុ ...ជាដើម។
👉ដោយសង្ខេប៖ លោកប្រធានាធិបតី Biden ជាបុរសបៃតង (Greenman) ដែលគិតលើសុខុមាលភាពរបស់មនុស្សជាតិជាធំ។
🔰 ការវិភាគនិងផែនការចូលទីផ្សារ៖
👉 នៅពេលដែលផែនការខាងលើនឹងទទួលបានផលវិជ្ជមានជាបន្តបន្ទាប់នោះធនគារកណ្តាលអាមេរិចនឹងរៀបចំដំឡើងអត្រ្តាការប្រាក់ឡើងវិញ ដែលអាចធ្វើឲ្យលុយអាមេរិចល្អ និងប៉ះពាល់ដល់ចង្វាក់ទីផ្សារភាគហ៊ុន (ដោយលុយឡើងថ្លៃនោះក្រុមហ៊ុនក៏នឹងត្រូវបង់ការប្រាក់ថ្លៃ)។
👉 ដោយគាត់មានផែនការគាំទ្រភាពបៃតង ហេតុនេះក្រុមហ៊ុនធំៗអាចនឹងប្រឈមមុខនឹងការបង់ពន្ធច្រើន ហេតុនេះទីផ្សារភាគហ៊ុនអាមេរិចអាចនឹងប្រឈមមុខក្នុងការលក់ចេញវិញ (ធ្លាក់ថ្លៃ)។
=========
(ការយល់ឃើញផ្ទាល់)
សូមអរគុណ!

No comments:

Post a Comment