Ads block

Banner 728x90px

3 ចំណុច



3 ចំណុចដែលអ្នកត្រេតគួររម្លឹកខ្លូនឯង

ដើម្បីឲ្យឆាប់ទទួលបានភាពរីកចម្រើនក្នុងវិជ្ជាត្រេតនេះ ចាំបាច់អ្នកត្រូវវិកហាត់កត្តាផ្លូវចិត្តដោយចេះរៀនគ្រប់គ្រងខ្លួនឯងទៅតាមវិន័យ និងយទ្ធសាសន៍ដែលខ្លួនបានរៀននឹងបង្កើតឡើង។ ប្រសិន​បើមិនទាន់មានវិន័យល្អនោះទេ គួរគប្បីបង្កើតឲ្យបានជាមុនសិន។

មានអ្នកត្រេតជាច្រើនមិនថានៅតែកម្ពុជា ឬ នៅបរទេសនោះទេទាំងអស់គ្នាគឺពិបាកនឹងគេចផុតពីអន្ទាក់ផ្លូវចិត្តណាស់។ ព្រោះតែភាពលោភលន់ហួសពីអ្វីដែលគណនីរបស់ខ្លូនមាន ឬ ហួសពីចិត្តរបស់ខ្លូនដែលអាចគ្រប់គ្រងខ្លូនឯងបានពេលទទួលការខាត់បង់។

ជាទូទៅនៅពេលអ្នកចំនេញអ្នកពិតជាមានអារម្មណ៍សប្បាយចិត្តគិតថាខ្លូនឯងពូកែ ក៏ប៉ុន្តែអ្នកនឹងពិបាកចិត្តខ្លាំងនៅពេលទទួលការខាត់បង់ជាបន្តបន្ទាប់ ឬ រហូតដល់ដាច់គណនីត្រេត។

ចំនេញច្រើនដងយកមកខាត់តែមួយដង ឬ ពីរបីដងដាច់ទាំងផលចំនេញដាច់ទាំងគណនីត្រេតទាំងមូល។

ទាំងនេះជារឿងកើតឡើងក្លាយជាទំលាប់របស់អ្នកត្រេតប្រហែលជាង90%ទៅហើយ។ អ្វីដែលអាចជួយបានអ្នកនោះ អ្នកគួរតែរៀនកែរសម្រួលរបៀបត្រេតរបស់អ្នកដោយព្យាយាមបង្កើតឲ្យបាននូវយុទ្ធសាសន៍ល្អមួយដែលអាចផ្តល់វិន័យល្អសម្រាប់ការចូលត្រេតមួយដល់អ្ន​ក។ អ្នកអាចរៀនដោយខ្លួនឯង ឬ រៀនជាមួយអ្នកជំនាញណាមួយដែលអ្នកជឿជាក់បាន។

អ្នកត្រេតដែលមានវិជ្ជាជីវខ្ពស់ ការខាតបង់ជារឿងធម្មតាសម្រាប់ពួកគេព្រោះមិនបានប៉ះពាល់គណនីត្រេតរបស់គេនោះទេ។ នៅពេលទទួលការខាតជាបន្តបន្ទាប់ពួកគេមិនយកអារម្មណ៍ទៅសងសឹកជាមួយទីផ្សារនោះទេ។ អ្វីដែលពួកគេធ្វីគឺនៅស្ងៀមមិនតបត។ ពួកគេនៅតែដើរតាមគម្រោងផែនការទីផ្សារ និងរងចាំឱកាសល្អទើបចូលទីផ្សារសារជាថ្មី។ ពួកមិនខឹង ពេលដែលខាតព្រោះនេះជារឿងធម្មតាទៅហើយសម្រាប់ការរកស៊ីនឹងមានខាតមានចំនេញ មិនដែលចេះតែចំនេញរហូតនោះទេ។

នៅពេលអ្នកឈ្នះវិញអ្នកពិតណាស់ក៏គួរធ្វើដូចនេះដែរ បានន័យថាអ្នកមិនគួរមានអំនួតក្នុងការចង់ចូលទីផ្សារ យកលុយចូលច្រើនហួស រំលោភបំពានក្បួន និងវិន័យក្នុងការត្រេតនោះទេ។

ដោយសារពួកគេមានវិន័យក្នុងការចូលទីផ្សារនិងប្រតិបត្តិតាមការគ្រប់គ្រងហានិភ័យដែលមានលក្ខណៈស៊ីជម្រៅ។

មានជំនឿជាក់ជារឿងល្អ បើដើរតាមគម្រោង និងគោរពវិន័យ។
តែកុំជឿជាក់ខ្លាំងពេក កុំច្បាស់ពេកព្រោះការវិភាគគឺគ្រាន់តែជាប្រូបាបប៉ុន្នោះ។

«កុកភ្លេចជុង ជុងមិនភ្លេចកុក»

សូមចងចាំថាការ
ចូលទីផ្សារត្រេត មិនត្រូវធ្វើវាដូចជាការលេងល្បែងតាមអ៊ិនធឺរណែត ឬ ល្បែងស៊ីសងនោះទេ។ ចូរធ្វើវាឲ្យទៅជាការរកស៊ីពិតដោយគិតឲ្យបានគ្រប់ជ្រុងមុនសម្រេចចិត្ត
ខាងក្រោមនេះគឺជារឿងដែលត្រូវចងចាំដើម្បីជួយអ្នកក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នក។
1 អ្នកនឹងមិនអាចតែងតែឈ្នះរហូតនោះទេ
ការខាត់បង់នឹងកើតមានឡើងហេតុនេះអ្នកត្រូវហ៊ានខាតក្នុងចំនួនមួយដែលស្ថិតក្នុងការគ្រប់គ្រង់បាន។

 2 គួររៀនគ្រប់គ្រងខ្លួនឯងឲ្យយបាន ជាជាងព្យាយាមទស្សន៍ទាយទីផ្សារ

 3 គួរបង្កើតវិន័យនិងយុទ្ធសាសន៍ត្រេតដែលសាកសមនឹងខ្លួនឯងផ្ទាល់

ការចូលទីផ្សារត្រេតអាចបណ្តាលឱ្យប៉ះពាល់ផ្លូវអារម្មណ៍ដោយជៀសមិនផុត និងបាត់បង់ការគ្រប់គ្រងខ្លួនឈានទៅរកការសម្រេចចិត្តចូលទីផ្សារទាំងមិនមានហេតុផលសមរម្យដែលជាហេតុបណ្តាលឲ្យបាត់បង់លុយ

ប៉ុន្តែ
សម្រាប់អ្នកត្រេតដែលមានវិជ្ជាជីវត្រេតខ្ពស់ទទួលបានជោគជ័យបំផុតនោះ ពួកគេអាចគ្រប់គ្រងអាររម្មណ៍បាន ពួកគេមានវិន័យនិងគោរពវិន័យព្រមទាំងយុទ្ធសាសន៍ល្អ។ ពួកគេមានអារម្មណ៍ស្ងប់ស្ងាត់និងដើរទៅតាមគម្រោងផែនការណ៍លំនាំទាំងនេះហើយដែលអាចជួយនាំអ្នកឱ្យដល់ចំណុចកំពុលនៃវិជ្ជាត្រេត អាចរកលុយបាន

Ads block

Banner 728x90px

No comments:

Post a Comment